បើពស់ចឹកត្រូវធ្វើដូចម្តេច?

ក្នុងរដូវទឹកជំនន់ គឺជាពេលវេលាមួយ ដែលប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទាំងអនាម័យក្នុងការរស់នៅ ទាំងការត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់ ដែលអាចកើតមានដោយចៃដន្យណាមួយ ក្នុងនោះបញ្ហាសត្វទិច ឬខាំ ក៏ជាបញ្ហាចម្បងមួយផងដែរ។ នៅពេលមានទឹកជំនន់ សត្វទាំងឡាយខំស្វែងរកទីទួលដើម្បីរស់នៅ ដែលជាហេតុធ្វើអោយមនុស្សងាយនឹងមានការចឹក ឬខាំពីពពួកសត្វទាំងនេះ ជាពិសេស គឺសត្វពស់។ ដូច្នេះ ការយល់ដឹងពីការបង្ការ និងដោះស្រាយពេលដែលមានសត្វខាំ ឬចឹក គឺពិតជាចាំបាច់សម្រាប់រយៈពេលនេះ។ ខាងក្រោមនេះ គឺជាប្រការដែលអ្នកគួរតែស្វែងយល់ នៅពេលដែលសត្វពស់ខាំ ឬចឹក ៖
• រក្សាស្ថានភាពអោយនៅធម្មតា និងមិនស្លន់ស្លោពេក។
• រក្សាដៃឬជើងដែលត្រូវពស់ចឹង ឬខាំអោយនៅស្ងៀមមួយកន្លែង ដើម្បីជៀសវាងជាតិពិស កុំអោយមានការរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
• យកគ្រឿងអលង្ការចេញ មុនពេលដែលវាចាប់ផ្តើមហើម។
• រក្សាទីតាំងដែលត្រូវពស់ចឹក ឬខាំគឺអោយនៅក្រោមកម្រិតនៃបេះដូង។
• សម្អាតមុខរបួសប៉ុន្តែមិនត្រូវអោយប៉ះទឹកទេ ហើយគ្របវាជាមួយនឹងក្រណាត់ស្ងួតស្អាត។
• អបវា ដើម្បីកាត់បន្ថយចលនាលើតំបន់ដែលត្រូវពស់ចឹក ប៉ុន្តែ ត្រូវទុកវាអោយរលុងៗដូច្នេះ វាមិនធ្វើអោយរំខានដល់លំហូរឈាមរត់។
• កុំស្អំទឹកកក។
• កុំកាត់ ឬចាក់មុខរបួសឬព្យាយាមបឺតយកពិសចេញ។
• កុំផឹកជាតិកាហ្វេអ៊ីនឬអាល់កុល។
• កុំព្យាយាមចាប់ពស់ដែលបានចឹកអ្នកនោះអោយសោះ តែត្រូវព្យាយាមចំណាំពណ៌ និងរូបរាងរបស់វាដូច្នេះអ្នកអាចពិពណ៌នាប្រាប់គ្រូពេទ្យបាន ដែលវាអាចនឹងជួយដល់ការព្យាបាល។
No comments:
Write comments