Sunday, March 5, 2017

ប្រយ័ត្នខ្វាក់ភ្នែកកូន ... មុនចូលគេង កុំឲ្យកូនលេងទូរស័ព្ទច្រើនពេក

ប្រយ័ត្នខ្វាក់ភ្នែកកូន ... មុនចូលគេង កុំឲ្យកូនលេងទូរស័ព្ទច្រើនពេក



ការសិក្សាបានបង្ហាញថា ការដែលឲ្យកុមារមើលទូរស័ព្ទ ឬទូរទស្សន៍ច្រើនពេក មុនពេលចូលគេង អាចធ្វើឲ្យគេមិនសូវលក់ គេងភ្ញាក់ៗ និងអាចបង្កបញ្ហាធ្ងន់ធ្ងរ ចំពោះសុខភាពភ្នែកទៀតផង។
ម្តាយម្នាក់បានបង្ហាញចំណាប់អារម្មណ៍ថា ពីមុន កូនរបស់គាត់គេងមិនសូវលក់ស្រួលទេ។ រាល់ថ្ងៃ គឺគាត់គេងលក់ នៅពីមុខទូរទស្សន៍ និង iPad នៅក្នុងដៃ។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ ខ្ញុំចាប់ផ្តើមបន្ថយការមើលទូរទស្សន៍ និង iPad របស់គេ ហើយគេក៏គេងលក់បានប្រសើរជាងមុន។
ពន្លឺទូរសព្ទ កុំព្យូទ័រ និងទូរទស្សន៍ អាចប្រឆាំងគ្នាទៅនឹងអ័រម៉ូនគេង ដូច្នេះ វានឹងធ្វើឲ្យអ្នកគេងមិនងាយលក់ និងគេងយល់សប្តច្រើន (មិនថាមនុស្សធំ ឬកូនក្មេងទេ)។
ដូច្នេះ ដើម្បីបង្ការបញ្ហាគេងមិនលក់ និងជួយឲ្យភ្នែកមានសុខភាពល្អ អ្នកមិនគួរអនុញ្ញាតិឲ្យកូន មើលគ្រឿងអេឡិចត្រូនិកទាំងនេះ មុនពេលចូលគេងយូរពេកឡើយ៕
Please help to like and share for more article upload.

No comments:
Write comments

Recommended Posts ×