👍របៀបធ្វើស្លាបមាន់បំពង
+ គ្រឿងផ្សំ
- ស្លាបមាន់ (យកត្រឹមគល់ស្លាប) ៦០០ក្រាម
- ម្សៅ (សំរាប់បំពង) ៣ស្លាបព្រាបាយ
+ គ្រឿងផ្សំប្រលាក់សាច់
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ម្សៅឆា
- ទឹកខ្ញី
- តៅហ៊ូប្រៃ(កិនម៉ដ្ឋ លាយទឹកបន្ដិច) ២ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាកាហ្វេ
- អំបិល ០.៥ ស្លាបព្រាកាហ្វេ
+ គ្រឿងផ្សំទឹកជ្រលក់
- ខ្ទឹមក្រហមក្រៀម១ ស្លាបព្រាបាយ
- ស្ករ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
- ទឹកតៅហ៊ូប្រៃ ២ស្លាបព្រាបាយ
- ទឹកមួយភាគបួននៃកែវ
- ទឹកស៊ីអ៊ីវ ០.៥ ស្លាបព្រាកាហ្វេ
- ស៊ីអ៊ីវខាប់ ០.៥ ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
👉 វិធីធ្វើ
១. ស្លាបមាន់លាងទឹកអោយស្អាត
២. ស្លាបមាន់សំរក់ទឹក អោយស្ងួត
៣. ច្របល់ស្លាបមាន់ ជាមួយគ្រឿងផ្សំប្រលាក់សាច់
៤. ស្លាបមាន់ផ្អឹបទុកមួយម៉ោង មានគ្រឿងផ្សំប្រលាក់សាច់
៥. ប៉ាតម្សៅបំពងជុំវិញស្លាបមាន់
៦. ដាក់បំពងស្លាបមាន់ រហូតឆ្អិនពណ៌ក្រហម ទើបស្រង់ដាក់ចាន
៧. ដាក់ខ្លាញ់លើខ្ទះចំនួនមួយស្លាបព្រាបាយ
៨. រង់ចាំខ្លាញ់ក្ដៅហុយផ្សែង
៩. ដាក់ច្របល់ បំពងយកក្លិនឈ្ងុយ ខ្ទឹមក្រហមក្រៀម ទឹកតៅហ៊ូប្រៃ និង ខ្ទឹមសចិញ្រ្ចាំ
១០. ចាក់ច្របល់ រំងាស់ដល់ពុះ គ្រឿងផ្សំទឹកជ្រលក់ ដែលនៅសេសសល់
១១. ដាក់ចានផ្សេង សំរាប់ជ្រលក់ ស្លាបមាន់បំពង 😋 😋 😋
Please help to like and share for more article upload.
No comments:
Write comments