Monday, March 6, 2017

អាចម៍ត្រចៀកកូន ... គួរឆ្កឹះយកចេញ ឬមិនគួរ?

អាចម៍ត្រចៀកកូន ... គួរឆ្កឹះយកចេញ ឬមិនគួរ?



អាចម៍ត្រចៀកកូនរបស់អ្នក កម្របង្កជាបញ្ហាធ្ងន់ធ្ងរ ដល់សុខភាពខ្លាំងណាស់ ដូច្នេះ បើមិនចាំបាច់ទេ ឬមិនមានផលរំខានទេ អ្នកមិនគួរឆ្កឹះវាចេញនោះទេ។
ពេលក្លាយជាឪពុកម្តាយគេ អ្នកតែងតែបារម្ភគ្រប់ជំហាន ហើយងឿងឆ្ងល់នូវបញ្ហាជាច្រើន រហូតពេលខ្លះ អ្នកបែរជាធ្វើខុសទៅវិញ។ អាចម៍ត្រចៀកកូន ក៏ជារឿងរសើប ដែលឪពុកម្តាយភាគច្រើនយល់ច្រឡំផងដែរ។ ការមានអាចម៍ត្រចៀក គឺជារឿងធម្មតានោះទេ ហើយអ្នកមិនចាំបាច់បារម្ភ ឬខ្វាយខ្វល់ពីវាច្រើនពេកនោះទេ។
ប៉ុន្តែ សូមប្រញាប់ទាក់ទៅគ្រូពេទ្យភ្លាម ប្រសិនបើអ្នកសង្កេតឃើញថា ៖
១. កូនស្តាប់មិនសូវលឺ
២. ហូរអាចម៍ត្រចៀកចេញក្រៅជាប់យូរថ្ងៃ
៣. កូនយកដៃឆ្កឹះ ឬអេះញឹកញាប់
៤. ត្រចៀកមានក្លិនស្អុយ ឡើងក្រហម ឬមានហូរទឹករងៃ
៥. កូនក្តៅខ្លួន មិនស្រួលខ្លួន ឬយំមិនបាត់៕
Please help to like and share for more article upload.

No comments:
Write comments

Recommended Posts ×