អ្នកជំនាញនិយាយពីការរួមភេទកំទ្បុងពេលមានផ្ទៃពោះ
ការរួមភេទកំទ្បុងពេលមានផ្ទៃពោះ អាចប្រឈមនឹងហានិភ័យមួយចំនួនប្រសិនជាគូស្វាមី ភរិយាមិនបានអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមក្បូនវេជ្ជសាស្រ្តត្រឹមត្រូវ តែក៏មានស្រ្តីខ្លះពេលមានផ្ទៃពោះភ្លាមឈប់រួមភេទជាមួយស្វាមីភ្លាម ព្រោះខ្លាចរលូតកូន។
លោកស្រីសាស្រ្តាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឲ្យគេហទំព័រសុខភាពកម្ពុជា ដឹងកាលពីពេលថ្មីៗនេះថា ជាទូទៅការរួមភេទមិនត្រូវបានហាមឃាត់ទេ នៅកំទ្បុងពេលស្រ្តីមានផ្ទៃពោះ តែមានករណីខ្លះត្រូវ ហាមប្រសិនជាស្រ្តីមានបញ្ហាផ្ទៃពោះដែលប្រឈមនឹងការលូតកូន ប៉ុន្តែប្រសិនជាគ៌ភមានសភាពធម្មតា ការរួមភេទមិនត្រូវបានហាមឃាត់នោះទេ។ លោកស្រីបន្តថា ការរួមភេទកំទ្បុងពេលមានផ្ទៃពោះ ក៏ផ្តល់អត្ថប្រយោជន៍ដល់ស្រ្តីមួយចំនួនផងដែរ គឺអាចកាត់បន្ថយស្រ្តេស ព្រោះកំទ្បុងពេលមានផ្ទៃពោះស្រ្តីកើតស្រ្តេសច្រើន ដូចនេះការរួមភេទ អាចជួយសម្រួលអារម្មណ៍របស់ស្រ្តីបានមួយចំណែកផងដែរ។
លោកស្រីបន្តថា ប្រសិនជាផ្ទៃពោះកាន់តែធំ គ៌ភកាន់តែខិតជិតដល់ពេលសម្រាល ការរួមភេទក៏មិនមានការហាមឃាត់ផងដែរ ប៉ុន្តែតម្រូវឲ្យមានឥរិយាបទរួមភេទណាដែលមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃ ព្រោះបើរួមភេទក្នុងឥរិយាបទមិនសមសួន គឺអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ហេតុនេះការរួមភេទកំទ្បុងពេលនោះគួរប្រព្រឹត្តិទៅដោយប្រុងប្រយ័ត្ន និងប្រកាន់យកឥរិយាបទសមស្របបំផុត។
No comments:
Write comments