Thursday, March 9, 2017

របៀបធ្វើនំសរសៃមាស ឬ នំវ៉ោយ

របៀបធ្វើនំសរសៃមាស ឬ នំវ៉ោយ



គ្រឿងផ្សំ៖

- ពងមាន់ យកតែក្រហម
- ស្ករស
- ទឹក

#វិធីធ្វើ ៖

១- គោះពងមាន់ ស្រង់យកតែស៊ុតពណ៌ក្រហមសុទ្ធ
២-វាយពងមាន់អោយឡើងខ្លាំង
៣- ដាំទឹកដាក់ស្ករស ដាំអោយខាប់ ទើបយកសាជីដែក ឬ យកស្លឹកចេក រឺក៏ក្រដាសរឹង ដែលគេគួចអោយកើតជារាងសាជី មានគូថប្រហោងតូចមួយ។
៤- យកទឹកពងមាន់ដែលវាយបាន ទៅចាក់ក្នុងសាជី ហើយរោយទៅលើទឹកស្ករ តម្រៀបលើគ្នា អោយមានរបៀប។
៥- ពេលសរសៃនំអណ្តែតឡើង គេអាចដួសយកទៅទុកអោយត្រជាក់ឧណ្ហៗ ដើម្បីរៀបចំអោយល្អ សម្រាប់ដាក់ក្នុងថាសថ្មី រឺ ចានជាការស្រេច។
៦- ខ្ញុំមិនប្រើម្សៅទេ ប្រើពងមាន់សុទ្ធ គ្រាន់តែត្រ។ នៅផ្សារ គេដាក់ម្សៅថែម ដើម្បីលក់បានចំណេញ ប៉ុន្តែ នៅពេលត្រជាក់ នំក្លាយជារឹង ហើយស្វិត។
ទឹកស្ករ ១គីឡូ ទឹក១លីត្រកន្លះ។ បើមិនចង់បានផ្អែមពេក សូមដាក់ ទឹក២លីត្រ។ នៅពេលដាំទឹកស្ករ សូមដាំទឹកអោយពុះសិន សឹមចាក់ស្ករចូល លុះស្ករលាយហើយ សូមបន្ថយភ្លើង កុំអោយស្ករពុះខុរ គ្រាន់តែអោយពុះរេចៗ បានហើយ ទើបយើងចាក់ម្សៅចូល។ នៅពេលសរសៃនំអណ្តែត យើងស្រង់ចេញ តម្រៀបជារាងអ្វីក៏បាន។ នំដទៃទៀត ធ្វើពីម្សៅតេមួយ គ្រាន់តែ ប្រើពែង និង ស្លាបព្រា សម្រាប់ធ្វើក្បាច់។
Please help to like and share for more article upload.

No comments:
Write comments

Recommended Posts ×