Tuesday, March 14, 2017

មិនចង់ឲ្យកូនកើតមហារីក ចូរកុំឲ្យគេញ៉ាំ ហតដក (Hot Dogs)

មិនចង់ឲ្យកូនកើតមហារីក ចូរកុំឲ្យគេញ៉ាំ ហតដក (Hot Dogs) ទៀត



មានមនុស្សច្រើនណាស់ ជាពិសេសជនជាតិអាមេរិកតែម្តង ដែលចូលចិត្តឲ្យកូនរបស់ខ្លួនញ៉ាំអាហារណាដែលលឿន ជាពិសេសហតដកតែម្តង។ តាមការសិក្សាមួយចំនួនបានឲ្យដឹងថា ឪពុកម្តាយបានឲ្យកូនរបស់ខ្លួនញ៉ាំហតដក យ៉ាងហោចណាស់ម្តងដែរក្នុងមួយសប្តាហ៍។ ប៉ុន្តែអ្វីដែលកាន់តែអាក្រក់បំផុតនោះគឺថា ហតដក ត្រូវបានគេស្គាល់ថាជាអាហារលឿនប្រចាំថ្ងៃ ហើយមនុស្សជាច្រើនក៏មិនបានយល់ថា វាជារឿងអាក្រក់សម្រាប់កូនតូចៗរបស់ខ្លួនដែរ។
តាមការស្រាវជ្រាវផ្សេងៗទៀតបានអះអាងថា ក្មេងដែលញ៉ាំហតដកច្រើន គឺប្រឈមខ្លាំងនឹងជំងឺមហារីកគ្រាប់ឈាមស បញ្ហាបេះដូងសរសៃឈាម និងពេលផ្តល់ការលំបាកដល់ខួរក្បាលក្នុងពេលវេលាណាមួយនៃជីវិត។ វាក៏មានទំនាក់ទំនងគ្នារវាងការញ៉ាំអាហារលឿនរបស់ឪពុកម្តាយ និងសុខភាពរបស់ក្មេងតូចៗ ព្រមទាំងអាកប្បកិរិយាអំពីអាហារដែលដូចគ្នានេះដែរ។ សម្រាប់ឪពុកម្តាយដែលញឿននឹងការញ៉ាំអាហារបែបលឿន (Fast Food) អាចបណ្តាលឲ្យកូនរបស់ខ្លួនមានទម្លាប់ដូចគ្នាអញ្ចឹងដែរ ហើយម្តាយដែលញ៉ាំហតដកក្នុងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យ កូនក្នុងផ្ទៃធំឡើងមានបញ្ហាបេះដូងសរសៃឈាម ជាពិសេសការរើសអាហារតែម្តង។ ថ្មីៗនេះ មានករណីញឹកញាប់ណាស់ ដែលទារកកើតមកមានដុំសាច់ក្នុងខួរក្បាល ដោយសារតែម្តាយញ៉ាំអាហារមិនផ្តល់សុខភាព (Junk Food)។
Junk Food នេះចង់សម្តៅទៅលើអាហារទាំងឡាយណាដែលមានសារធាតុ Nitrate និង Nitrite ច្រើន ដែលវាមានមុខងារជួយថែរក្សាអាហារនោះទុកបានយូរ ប៉ុន្តែនៅពេលវាប៉ះពាល់ដល់សារីរាង្គក្នុងខ្លួនមនុស្សយើង វានឹងធ្វើឲ្យកោសិកាក្នុងខ្លួនក្លាយទៅជាមហារីកបាន។ ដូច្នេះ អ្នកដែលញ៉ាំអាហារប្រភេទនេះជាទៀងទាត់ គឺប្រឈមខ្ពស់នឹងជំងឺមហារីកនៅថ្ងៃក្រោយតែម្តង។ សូមបញ្ជាក់ថា ហតដក ក៏ស្ថិតក្នុងចំណោមអាហារ Junk Food នេះដែរ៕
Please help to like and share for more video upload.

No comments:
Write comments

Recommended Posts ×