Friday, February 24, 2017

គន្លឹះខ្លីៗ ដែលបងប្អូនគួរយល់អំពីថ្នាំផ្សះ បើមិនចង់មានបញ្ហាសុខភាពនៅថ្ងៃក្រោយ

គន្លឹះខ្លីៗ ដែលបងប្អូនគួរយល់អំពីថ្នាំផ្សះ បើមិនចង់មានបញ្ហាសុខភាពនៅថ្ងៃក្រោយ



ថ្នាំផ្សះមិនមែនតែងតែជាអ្វីដែលអ្នក ឬកូនតូចៗរបស់អ្នកត្រូវការដើម្បីព្យាបាលជំងឺរហូតនោះទេ។ ដោយយោងទៅតាមអ្នកជំនាញរបស់ក្រុមការងារ ទូទាំងពិភពលោកបានឲ្យដឹងថា៖

•    ថ្នាំផ្សះមិណអាចព្យាបាលជំងឺផ្តាសាយដែលបណ្តាលមកពីវីរុសឡើយ។ ថ្នាំផ្សះអាចប្រើតែលើករណីជំងឺបង្កឡើងដោយបាក់តេរីតែមួយគត់។
•    ការប្រើថ្នាំផ្សះច្រើនជ្រុលអាចបណ្តាលឲ្យបាក់តេរីស៊ាំថ្នាំនេះបាន ហើយក៏មិនមានប្រសិទ្ធភាពនៅពេលព្យាបាលជំងឺដដែលដែរ ទោះបីជាឈឺតិចតួចក៏ដោយ។
•    ថ្នាំផ្សះអាចបណ្តាលឲ្យមានផលរំខានតិចតួចដូចជា រាករូស
•    ចំពោះស្លេស្តពណ៌បៃតង ឬលឿងអាចជាសញ្ញាមួយនៃការបង្ករោគដោយវីរុស ឬបាក់តេរី។ រោគសញ្ញាដែលមានរយៈពេលច្រើនជាង ១០ថ្ងៃ បូករួមនឹងក្តៅខ្លួនទៀតនោះ អាចមានន័យថា ជាការបង្ករោគដោយបាក់តេរីហើយ។
•    មិនមែនការបង្ករោគនៅត្រចៀកទាំងអស់សុទ្ធតែត្រូវការថ្នាំផ្សះដើម្បីព្យាបាលឡើយ ព្រោះមានករណីច្រើនណាស់ដែលវានឹងជាដោយខ្លួនឯងដោយមិនបាច់ព្យាបាលអ្វីទាំងអស់។
•    ការឈឺបំពង់ករភាគច្រើនគឺបង្កឡើងដោយវីរុស តែការឈឺបំពង់ករបែប Strep throat គឺត្រូវការថ្នាំផ្សះព្យាបាល។
•    មិនត្រូវចែករំលែកថ្នាំផ្សះរបស់អ្នកទៅអ្នកដទៃប្រើឡើយ ចូរប្រើប្រាស់ថ្នាំនេះឲ្យបានគ្រប់ចំនួនទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យទោះបីជាអ្នកមានអារម្មណ៍ល្អ ឬជាហើយក៏ដោយ៕

No comments:
Write comments

Recommended Posts ×