Saturday, February 25, 2017

ជួយ Share អោយអ្នកផឹកក្រហមដឹងផង៖ ដឹងទេ!ផឹកស្រាមុខក្រហម ប្រឈមនឹងជំងឺ ២ ប្រភេទ

ជួយ Share អោយអ្នកផឹកក្រហមដឹងផង៖ ដឹងទេ!ផឹកស្រាមុខក្រហម ប្រឈមនឹងជំងឺ ២ ប្រភេទ


បើយោងតាមលោកបណ្ឌិត Nguye Duy Thinh (ជាអ្នកជំនាញជីវវិទ្យា និងផ្នែកចំនីអាហារនៃមហាវិទ្យាល័យ ហានណូយ) បានពន្យល់ថា មនុស្សមួយចំនួនដែលមានរោគសញ្ញាពណ៌ក្រហមនៅតាមកញ្ចឹងក ឬនៅលើមុខ មានន័យថាសសៃឈាមកំពុងតែត្រូវបានប្រមូលផ្តុំទៅដោយជាតិស្រវឹងខ្ពស់បំផុត។ ដំណាក់កាលនេះអ្នកគួរតែឈប់ទទួលទានគ្រឿងស្រវឹងបន្តទៀត ព្រោះវាអាចបណ្តោលមកពីការបង្កជំងឺ ២ ប្រភេទ។
ងាយនឹងកើតជំងឺថ្លើម
ការទទួលទានគ្រឿងស្រវឹងបណ្តោលឱ្យប៉ះពាល់ដល់ថ្លើម នេះជាផ្នែកមួយដែលបង្កឱ្យមានជំងឺកើនឡើង និងអាចធ្វើឱ្យស្លាប់មកពីជំងឺថ្លើម។ អ្នកទទួលទានគ្រឿងស្រវឹងច្រើន នឹងទទួលទានរយៈពេលយូរឆ្នាំអាចមានផលវិបាកធ្ងន់ធ្ងរបំផុតនៅលើថ្លើម។ ភាគច្រើនដែលគេតែងតែឃើញកើតមានឡើងគឺជំងឺក្រិនថ្លើមរ៉ាំរ៉ៃ។ សញ្ញានៃជំងឺនេះគឺធ្វើឱ្យអ្នកជំងឺចង់ក្អួត, ហើមសន្លាក, ឈឺពោះ, ហត់អស់កំលាំង។ គ្រឿងស្រវឹងស្ថិតនៅក្នុងចំណាត់ថ្នាក់ទីពីរនៃជំងឹក្រិនថ្លើមប្រភេទ B ។ អ្នកជំងឺនេះភាគច្រើនអាចស្លាប់ដោយសារការហូរឈាមក្រពះ, ពោះវៀន, ជំងឺរីងរៃ, មហារីកថ្លើមធ្ងន់ធ្ងរ។
សម្ពាធឈាមងាយនឹងឡើងខ្ពស់
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិ (ប្រទេសកូរ៉េខាងត្បូង) បានប្រមូលទិន្នន័យពីមនុស្ស ១,៧០០ នាក់ ហើយបានរកឃើ្ថាមនុស្សជាញឹកញាប់មានមុខពណ៌ក្រហមក្រោយពេលផឹកគ្រឿងស្រវឹងទំនងជាមានសម្ពាធឈាមខ្ពស់ជាងអ្នកធម្មតា ២,២៧ ដង។ មនុស្សមានមុខក្រហមពេលទទួលទានគ្រឿងស្រវឹង និងញ៉ាំការ៉េមជាញឹកញាប់អាចមានហានិភ័យនៃសម្ពាធឈាមកើនឡើងខ្ពស់ជាងអ្នកដទៃ។
ខាងក្រោមនេះគឺជាអនុសាសន៍មួយចំនួនសម្រាប់អ្នកទទួលទានគ្រឿងស្រវឹងច្រើន៖
កុំងូតទឹកភ្លាមៗបន្ទាប់បីស្រវឹង៖ ព្រោះវាធ្វើឱ្យមានលំហូរនៃបរិមាណជាតិស្ករដ៏ច្រើននៅក្នុងរាងកាយ ហេតុនេះការកាត់បន្ថយបរិមោណនៃជាតិស្ករក្នុងឈាមនាំឱ្យមានបញ្ហារំញោច, ការទទួលកំដៅមិនគ្រប់គ្រាន់អាចធ្វើឱ្យដាច់សសៃឈាមខួរក្បាល, សសៃឈាមបេះដូងត្រូវចុះថយ។ កុំពិសាគ្រឿងស្រវឹងមុនពេលមិនទាន់ហូបអាហារ៖ នៅពេលឃ្លានបរិមាណទឹកអាស៊ីតនៅក្នុងក្រពះបានកើនឡើង រួមបញ្ចូលទាំងជាតិអាកុលនៅក្នុងស្រាបៀរនឹងធ្វើឱ្យអ្នកកាន់តែធ្វើឱ្យក្រពះមិនស្រួល។ កុំផឹកតែភ្លាមៗក្រោយពីទទួលទានគ្រឿងស្រវឹង៖ សមាសភាគអាចធ្វើការច្រោះជាតិស្រវឹងនៅក្នុងស្រពេះយ៉ាងឆាប់រហ័ស និងបង្កឱ្យមានការខូចខាតដល់ក្រពះថែមទៀត៕

No comments:
Write comments

Recommended Posts ×